Latest Post

ខេត្តឧត្តរមានជ័យមានប្រជាពលរដ្ឋជាងពីរម៉ឺននាក់បានជម្លៀសខ្លួនមករកទីតាំងសុវត្ថិភាព ដើម្បីគេចពីគ្រាប់ផ្លោងរបស់ថៃ… នេះជារូបភាពនៃលទ្ធផលនៃការទម្លាក់គ្រាប់បែករបស់កងទ័ពឈ្លានពានថៃដោយប្រើយន្តហោះ F-16 និងគ្រាប់បែកចង្កោមមកលើទីតាំងស៊ីវិល។ នេះជារូបភាពនៃលទ្ធផលនៃការទម្លាក់គ្រាប់បែករបស់កងទ័ពឈ្លានពានថៃដោយប្រើយន្តហោះ F-16 និងគ្រាប់បែកចង្កោមមកលើទីតាំងស៊ីវិល។ សម្ដេច​ធិបតី​ហ៊ុន​ ម៉ាណែត​ បានបញ្ជាឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ម្នាក់ ដែលដោះលែងក្រុមជនល្មើសល្បែងអនឡាញ​ … បង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ នៅក្នុងអគារខុនដូរ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ

ផ្លូវជាតិសំខាន់ៗ ប្រវែងជាង ៦ពាន់គីឡូម៉ែត្រ នឹងលែងមានសំរាមទៀតហើយ

«ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» ដែលត្រូវបានក្រសួងបរិស្ថានប្រកាសដាក់ចេញ ហើយធ្វើការផ្សព្វផ្សាយ ដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ នាថ្ងៃទី២៧ ខែមីនានេះ។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានថ្លែងថា យុទ្ធនាការយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» ដែលត្រូវបានប្រកាសបើកដំណើរការកាលពីខែមករាកន្លងមក គឺធ្វើឡើង ដើម្បីបំពេញ ឱ្យយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»។ យុទ្ធនាការទាំង២នេះកំពុងតែជំរុញឱ្យទៅជាសក​ម្មភាព រួមគ្នា ក្នុងពេលតែមួយ ដើម្បីសម្អាតបរិស្ថាន បរិ​វេណជុំវិញភូមិដ្ឋាន សាលារៀន វត្តអារាម និងនៅតាមទីសាធារណៈ។…

ប្រសាសន៍សំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនការ តភ្ជាប់ អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម»។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥៖ * សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជាអធិបតី…

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន

ទស្សនារូបភាព៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤

​កសិផល​កម្ពុជានាំចេញ​បាន​កើន​ឡើង​ដល់​ ​៤​,​៣​ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំមុន​

​របាយការណ៍​របស់​​​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​ឱ្យ​ដឹង​ថា​ ​ប្រទេស​កម្ពុជា​បាន​នាំចេញ​កសិផល​ចំនួន​ ​៨​,​៤​ ​លាន​តោន​កាលពីឆ្នាំមុន​ ​ដោយ​ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ​ ​៤​,​៣​ ​ពាន់​លាន​ដុល្លារ​អាមេរិក​។​ ការ​នាំចេញ​ផលិត​ផល​កសិកម្ម​បាន​ធ្លាក​់ចុះ​ក្នុង​បរិមាណ​ជិត​ ​២​ ​ភាគរយ​ក្នុង​បរិមាណ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​។​ ផលិតផល​សំខាន់​ៗ​ដែល​កម្ពុជា​នាំចេញ​រួម​មាន​ ​អង្ករ​ ​ចេក​ ​ស្វាយ​ ​ដំឡូងមី​ ​គ្រាប់ស្វាយ​ចន្ទី​ ​ពោត​ ​ប្រេង​ដូង​ ​ម្រេច​ ​និង​ថ្នាំជក់​។​ ​ការនាំចេញ​អង្ករ​ ​និង​ស្រូវ​ទទួល​បាន​៥​៦​៧​លាន​ដុល្លារ​ ​និង​៩​៣​៩​លាន​ដុល្លារ​រៀងៗខ្លួន​ ​។​ ​ការនាំចេញ​កសិផល​មិនមែន​អង្ករ​មាន​តម្លៃ​ ​២​,​៨​ ​ពាន់​លាន​ដុល្លារ​។​…

កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយ​ចន្ទី​ចំនួន​ ​៦​៥​៦​.​០​០​០​ ​តោន​ ​​រកចំណូល​បាន​ ​៨​៣​៧​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​៣​ នេះ

កម្ពុជា​រកចំណូល​បាន​៨​៣​៧​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​ពី​ការនាំចេញ​គ្រាប់ស្វាយ​ចន្ទី​ឆៅ​ ​ធ្លាក់ចុះ​ ​១​៦​,​៩​ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​ ​នេះ​បើ​តាម​របាយការណ៍​របស់​សមាគម​ស្វាយចន្ទី​កម្ពុជា​កាលពី​ថ្ងៃចន្ទ​។​ ​របាយការណ៍​នេះ​បាន​អោយ​ដឹង​ថា​ ​កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយ​ចន្ទី​ចំនួន​ ​៦​៥​៦​.​០​០​០​តោន​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​ធ្លាក់ចុះ​ ​៧​,​៦​ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។​ ប្រហែល​ ​៦​១​៨​.​០​០​០​ ​តោន​ ​ឬ​ ​៩​៤​,​២​ ​ភាគរយ​នៃ​គ្រាប់ស្វាយ​ចន្ទី​ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​។​ ​លោក​ អ៊ួ​ន​ ​ស៊ី​ឡុ​ត​ ​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា​បាន​លើកឡើង​ថា​ ​ការ​ធ្លាក់ចុះ​នៃ​ការនាំចេញ​គឺជា​សញ្ញា​ល្អ​សម្រាប់​ឧស្សាហកម្ម​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​របស់​កម្ពុជា​ ​ព្រោះ​វា​ឆ្លុះបញ្ចាំង​ពី​ការ​កើន​ឡើង​នៃ​ចំនួន​សហគ្រាស​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​នៅ​កម្ពុជា​។​ ​លោក​បាន​បន្ត​ថា​ “​សហគ្រាស​ក្នុងស្រុក​កាន់តែ​ច្រើន​បាន​ទិញ​គ្រាប់ស្វាយ​ចន្ទី​ឆៅ​យកមក​កែច្នៃ​ដែល​នាំ​ឱ្យ​ការនាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​ធ្លាក់ចុះ​។​ ​ស្វាយចន្ទី​…

អ៊ុយក្រែន គ្រោងផលិតយន្តហោះដ្រូនឱ្យបាន ១លានគ្រឿង នៅឆ្នាំ២០២៤

(កៀវ)៖ រដ្ឋមន្រ្តីកិច្ចការយុទ្ធសាស្រ្តឧស្សាហកម្មអ៊ុយក្រែន លោក Oleksandr Kamyshin បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ទីក្រុងកៀវគ្រោងផលិត យន្តហោះដ្រូន FPV (first-person-view) ចំនួន ១លានគ្រឿងដែលកំពុងមានតម្រូវការខ្ពស់សម្រាប់សមរភូមិជួរមុខ និងយន្តហោះដ្រូនវាយប្រហាររយៈចម្ងាយមធ្យម និងចម្ងាយឆ្ងាយច្រើនជាង ១១,០០០គ្រឿងនៅឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣។ យន្ដហោះដ្រូន FPV ត្រូវបានអ៊ុយក្រែនបានប្រើប្រាស់យ៉ាងទូលំទូលាយ និងយន្តហោះដ្រូនតូចៗដែលដើមឡើយប្រើសម្រាប់ជនស៉ីវិលទូទៅ ប៉ុន្តែក្រោយមកដ្រូន ប្រភេទ ត្រូវបានកែច្នៃយកទៅប្រើក្នុងសមរភូមិ គិតចាប់តាំងពីដើមដំបូងសង្រ្គាមរបស់រុស្ស៉ីកាលពីឆ្នាំ២០២២ ខណៈវាមានតម្លៃទាប…

តាសក់ មិនត្រឹមជាបន្លែមានរសជាតិឆ្ងាញ់ តែក៏ផ្ដល់អត្ថប្រយោជន៍ល្អៗយ៉ាងច្រើនចំពោះសុខភាព

បើនិយាយអំពីតាសក់ ក្នុងការទទួលទាន យើងអាចយកមកទទួលទានបានច្រើនបែប ដូចជា ធ្វើជាអន្លក់ ផ្ទាប់ជាមួយសាច់ និងបាយមាន់ បាយឆា ។ល។ បងប្អូន​​មានដឹងទេ? តាសក់ក៏មានអត្ថប្រយោជន៍ចំពោះសុខភាពយើងជាច្រើនផងដែរ តោះយើងមកមើលទាំងអស់គ្នាពីអត្ថប្រយោជន៍ទាំង១០នៃតាសក់៖ ១.ជួយអោយអារម្មណ៍ស្រស់ស្រាយ ២.ជំនួយបេះដូង ៣.ការពារជម្ងឺដែលទាកទងនិងប្រព័ន្ធប្រសាទ ៤.ការពារស្នាមជ្រៀវជ្រួយលើផ្ទៃមុខ ៥.កាត់បន្ថយហានិភ័យក្នុងការកើតជម្ងឺមហារីក ៦.ជួយកាត់បន្ថយការឈឺចាប់ ៧.កាត់បន្ថយក្លិនមាត់ ៨.ជួយការពារឆ្អឹងអោយរឹងមាំ ៩.ជួយសម្រួលដល់ការបញ្ចេញចោល ១០.គ្រប់គ្រងគីឡូ សម្រាប់អ្នកចង់សម្រកគីឡូ

ក្រៅពីផ្សិតម្ជុល​ មេរោគListeria ក៏អាចមានក្នុងបន្លែផ្សេងទៀតផងដែរ, តើគួរធ្វើយ៉ាងណាដើម្បីការពារមិនឱ្យឆ្លងមេរោគនេះ?

ផ្សិតម្ជុលដែលគេនិយមដាក់ក្នុងស៊ុប​ អាចមានផ្ទុកមេរោគមួយចំនួន​ ក្នុងនោះមេរោគប្រភេទបាក់តេរីឈ្មោះ​ Listeria Monocytogenes ដែលបង្កជំងឺមួយចំនួន​ ដែលករណីខ្លះអាចគ្រោះថ្នាក់ដល់ជីវិតផងពិសេសអ្នកមានប្រព័ន្ធការពារខ្លួនខ្សោយ​ មានមនុស្សចាស់​ និងអ្នកមានជំងឺប្រចាំកាយរាំរៃមួយចំនួនជាដើម។ ចំពោះស្រី្តមានផ្ទៃពោះ​ មេរោគ​ Listeria នេះ​ អាចធ្វើស្ត្រីជាម្តាយឈឺតិចតួច​ តែវាបង្កគ្រោះថ្នាក់ខ្លាំងចំពោះទារកក្នុងផ្ទៃ​ មានជាអាទិ៍​ កើតមុនខែ​ រលូត​ កូនស្លាប់ក្នុងផ្ទៃជាដើម​ ឬទារកស្លាប់ក្រោយពេលកើត។ក្រៅពីផ្សិតម្ជុល​ មេរោគListeriaក៏អាចមានក្នុងបន្លែផ្សេងទៀត​ ផលិតផលទឹកដោះគោ​ និងសាច់មួយចំនួនផងដែរ។ គេអាចការពារមិនឱ្យឆ្លងមេរោគListeriaនេះបានតាមរយៈការអនុវត្តអនាម័យបែបសាមញ្ញ​ មានដូចជា៖ – បរិភោគបន្លែ​ ត្រី​ សាច់​ ដែលឆ្អិនល្អ​។…

ព័ត៌មានជាតិ តែងតាំងមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ និងអធិការស្រុកស្ទោងថ្មី ក្រោយអ្នកចាស់ត្រូវដកហូតតំណែង ដោយសារពាក់ព័ន្ធបទល្មើសប្ល-ន់ទូមាស

(កំពង់ធំ)៖ កាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ គេនៅចាំរឿងរ៉ាវមួយដែលស្ថិតក្រោមការបញ្ជាដោយផ្ទាល់ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យដកតំណែងមេប៉ុស្ដិ៍ នគរបាលរដ្ឋបាលឃុំសំព្រោជ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង គ្រាដែលបុគ្គលនោះធ្លាប់ពាក់ព័ន្ធបទល្មើសប្លន់ទូមាស កាលពីឆ្នាំ២០១៨ ខណៈអធិការស្រុកដែលជាបងថ្លៃ ក៏ត្រូវផ្លាស់ប្ដូរភារកិច្ចផងដែរ។ ក្រោយរក្សាប្រអប់មេប៉ុស្ដិ៍ និងអធិការស្រុក ឲ្យនៅទំនេរជាបណ្ដោះអាសន្នរយៈពេលប៉ុន្មានខែមកនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចតែងតាំងមេប៉ុស្ដិ៍ និងអធិការនគរបាលស្រុកថ្មីដើម្បីឲ្យចូលកាន់តំណែង ខណៈពិធីប្រកាសភារកិច្ច និងតែងតាំងមុខតំណែង ជូនមន្ដ្រីនគរបាលទាំងពីរនាក់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ម៉ែន…

មន្ដ្រីនគរបាលខេត្តព្រៃវែង ចំនួន១១នាក់ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ ក្រោយរកឃើញពាក់ព័ន្ធសារធាតុខុសច្បាប់

(ព្រៃវែង)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្ដេញមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន១១នាក់ចេញពីក្របខ័ណ្ឌ ក្រោយតេស្ដរកឃើញសារធាតុញៀននៅក្នុងខ្លួន។ ក្នុងប្រកាសពីរផ្សេងគ្នា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា មន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទាំង១១នាក់ ដែលត្រូវបានបណ្ដេញចេញនេះ មានតួនាទីចាប់ពីមន្ដ្រី រហូតដល់នាយរងការិយាល័យ។ សូមរំលឹកថា លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ…

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យសាងសង់ផែសម្រាប់ផ្ទេរទំនិញ ឲ្យបានរួចរាល់នៅឆ្នាំ២០២៤ ដើម្បីទាញសក្តានុពលពីការដឹកជញ្ជូន

(ព្រះសីហនុ)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានណែនាំឲ្យសាងសង់ផែសម្រាប់ផ្ទេរទំនិញ ឲ្យបានរួចរាល់នៅឆ្នាំ២០២៤ ដើម្បីទាញសក្តានុពលពីការដឹកជញ្ជូន។ ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ ទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានតម្លៃ២៤៣ដុល្លារអាមេរិក នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យធ្វើយ៉ាងម្ដេចចរចា…

នៅដើមឆ្នាំ២០២៤ ផ្លូវប្របមាត់សមុទ្រ ឆ្ពោះទៅឆ្នេរអង្កោល ខេត្តកែប នឹងស្ថាបនារួចរាល់ជាស្ថាពរ

ខេត្តកែប៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ផ្លូវប្របមាត់សមុទ្រប្រវែងជាង១១គីឡូម៉ែត្រ ពីកំពង់ផែទេសចរណ៍កោះទន្សាយ ឆ្ពោះទៅកាន់ ឆ្នេរខ្សាច់អង្កោល ខេត្តកែប នឹងក្រាលកៅស៊ូ រួចរាល់មុនដំណាច់ឆ្នាំ២០២៣ ហើយសម្រេចទាំងស្រុង នៅដើមឆ្នាំ២០២៤។ លោក ឡឹម ប៊ុនលេង អ្នកបច្ចេកទេសរបស់ក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវមួយខ្សែនេះបានឱ្យដឹងថា ពេលនេះ ក្រុមការងារ បានចាក់ក្រាលកៅស៊ូស្រទាប់ទី១ ស្ទើរសម្រេច១០០ភាគរយហើយ គឺនៅតែ ប្រមាណ៩០០ម៉ែត្រទៀតប៉ុណ្ណោះ។ ចំណែកស្រទាប់ទី២ សម្រេចការចាក់ក្រាលបានប្រវែង ៣.០០០ ម៉ែត្រហើយ។…

ដើមទឹកដោះគោទាំងមូលអាចព្យាបាលជំងឺទាំងនេះយ៉ាងមានប្រសិទ្ធភាព!

ស្វែង​យល់​ពី​ការ​ប្រើប្រាស់ ១- ទឹក​ដោះ​គោ ​អាច​ប្រើ​ដើម្បី​អ្វី? រុក្ខជាតិ​នេះ​ជា​ប្រភេទ​ឈើ​មធ្យម មាន​កម្ពស់​ពី ១០ ទៅ ១៥​ម៉ែត្រ ផ្លែ​របស់​វា​មូល រលោង​មាន​រស​ជាតិ​ផ្អែម។ គេ​ច្រើន​ដាំ​រុក្ខជាតិ​នេះ​ដើម្បី​ប្រមូល​ផ្លែ ប៉ុន្តែ​គេ​ក៏​អាច​ប្រើ​វា​ជា​ថ្នាំ​ផង​ដែរ។ ​គេ​យក​ឫស​ និង​ស្លឹក ប្រើ​ដើម្បី​ព្យាបាល​ហើម​ចុកចាប់ ហើយ​ស្លឹក​យក​ទៅ​ដាំ​ទឹក​ផឹក​ព្យាបាល​ជំងឺ​ក្រពះ។ រីឯ​សម្បក​ស្រស់​វិញ​គេ​អាច​យក​វា​ទៅ​អាំង​ភ្លើង​ឲ្យ​​ក្រៀម រួច​ដាំ​ទឹក​ផឹក ដើម្បី​ព្យាបាល​ជំងឺ​​រាករូស។ ២- វា​ដំណើរ​ការ​ម៉េច? នៅ​មិន​ទាន់​មាន​ការ​សិក្សា​តាម​បែប​វិទ្យាសាស្ត្រ​ទៅ​លើ​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន ៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ប្រសិន​បើ៖…

គុណវិបត្តិសំខាន់ៗមួយចំនួននៃបច្ចេកវិទ្យា

ខណៈពេលដែលបច្ចេកវិទ្យានាំមកនូវអត្ថប្រយោជន៍ជាច្រើន វាក៏មានចំណែកនៃគុណវិបត្តិរបស់វាផងដែរ។ នេះគឺជាគុណវិបត្តិសំខាន់ៗមួយចំនួននៃបច្ចេកវិទ្យា៖ ១) ភាពអាស្រ័យ៖ នៅពេលដែលយើងកាន់តែពឹងផ្អែកលើបច្ចេកវិទ្យា វាមានហានិភ័យនៃការអភិវឌ្ឍន៍ការពឹងផ្អែកលើវា។ នេះអាចនាំឱ្យមានការលំបាកក្នុងដំណើរការដោយគ្មានបច្ចេកវិជ្ជា និងការថយចុះសមត្ថភាពក្នុងការបំពេញភារកិច្ចមួយចំនួនដោយដៃ។ 2) ការព្រួយបារម្ភអំពីឯកជនភាព៖ ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីភាពឯកជន។ ទិន្នន័យផ្ទាល់ខ្លួនអាចត្រូវបានប្រមូល រក្សាទុក និងអាចប្រើប្រាស់ខុសដោយក្រុមហ៊ុន ឬបុគ្គល ដែលនាំទៅដល់ការបំពានឯកជនភាព និងការលួចអត្តសញ្ញាណ។ ៣) ភាពឯកោក្នុងសង្គម៖ ការកើនឡើងនៃបច្ចេកវិទ្យា ជាពិសេសប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រព័ន្ធទំនាក់ទំនងតាមអ៊ីនធឺណិត បាននាំឱ្យមានការកើនឡើងនៃភាពឯកោក្នុងសង្គម។ មនុស្សអាចចំណាយពេលច្រើនក្នុងការប្រាស្រ័យទាក់ទងជាមួយអេក្រង់ជាជាងចូលរួមក្នុងអន្តរកម្មទល់មុខគ្នា ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ជំនាញសង្គម និងទំនាក់ទំនង។ ៤) បញ្ហាសុខភាព៖…

គុណសម្បត្តិសំខាន់ៗមួយចំនួននៃបច្ចេកវិទ្យា

បច្ចេកវិទ្យាផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដែលបានផ្លាស់ប្តូរទិដ្ឋភាពផ្សេងៗនៃជីវិតរបស់យើង។ នេះគឺជាគុណសម្បត្តិសំខាន់ៗមួយចំនួននៃបច្ចេកវិទ្យា៖ 1) ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព៖ បច្ចេកវិទ្យាធ្វើឱ្យការងារដោយស្វ័យប្រវត្តិ សម្រួលដំណើរការ និងបង្កើនផលិតភាព។ វា​អាច​ឱ្យ​យើង​សម្រេច​កិច្ចការ​បាន​លឿន​ជាង​មុន និង​ដោយ​ភាព​សុក្រឹត​ជាង សន្សំ​ពេល​វេលា និង​ការ​ខិតខំ។ 2) ការទំនាក់ទំនងកាន់តែប្រសើ រឡើង៖ បច្ចេកវិទ្យាបានផ្លាស់ប្តូរការប្រាស្រ័យទាក់ទងដែលអនុញ្ញាតឱ្យយើងភ្ជាប់ទំនាក់ទំនងជាមួយអ្នកផ្សេងទៀតជុំវិញពិភពលោកភ្លាមៗ។ យើងអាចទំនាក់ទំនងតាមរយៈអ៊ីមែល ការហៅជាវីដេអូ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកាផ្ញើសារផ្សេងៗ ជំរុញកិច្ចសហការ និងការពង្រីកបណ្តាញរបស់យើង។ ៣) លទ្ធភាពទទួលបានព័ត៌មាន៖ អ៊ីនធឺណិតផ្តល់ព័ត៌មានយ៉ាងច្រើននៅចុងម្រាមដៃរបស់យើង។ ជាមួយនឹងម៉ាស៊ីនស្វែងរក និងមូលដ្ឋានទិន្នន័យអនឡាញ យើងអាចស្វែងរកចម្លើយចំពោះសំណួររបស់យើងបានយ៉ាងរហ័ស រៀនជំនាញថ្មីៗ និងទទួលបានព័ត៌មានអំពីព្រឹត្តិការណ៍បច្ចុប្បន្ន។…

សមាគមព្រះធម៌ដើម្បីអប់រំយុវជន

ចុចលើលីងនេះដើម្បីចុះឈ្មោះ ចូលរួម សមាគមព្រះធម៌ដើម្បីអប់រំ(DYEA) ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយលោក ឧកញ៉ាបណ្ឌិត យ៉ន សេងហាន រួមជាមួយសហស្ថាបនិក ថ្នាក់ដឹកនាំ និងសមាជិក ដែលមានគោលដៅជាក់លាក់ ប្រកបដោយមហិច្ឆិតាខ្ពស់ ក្នុងការដឹកនាំយុវជនឲ្យដើមតាមផ្លូវនៃព្រះពុទ្ឋសាសនា ដើម្បីលើកស្ទួយសេដ្ឋកិច្ច ចំណេះដឹង វិជ្ជាជីវះ សុខភាព កីឡា យ៉េនឌ័រ និងចូលរួមដោះស្រាយវិបត្តិសង្គម ដូចជាបញ្ហាគ្រួសារ ការគ្មានការងារធ្វើ ការជួយម្ចាស់អាជីវកម្មSME ចំណេះដឹង ជំនាញវិជ្ជាជីវះ ការជួយដល់កុមារកំព្រា ចាស់ជរា ជនពិកា និងនិស្សិតក្រីក្រ។ -ឧកញ៉ាបណ្ឌិត…

ខេត្តឧត្តរមានជ័យមានប្រជាពលរដ្ឋជាងពីរម៉ឺននាក់បានជម្លៀសខ្លួនមករកទីតាំងសុវត្ថិភាព ដើម្បីគេចពីគ្រាប់ផ្លោងរបស់ថៃ…

នៅថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទី៣ នៃការឈ្លាន របស់ថៃ វត្តបាត់ថ្កៅ ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ មានប្រជាពលរដ្ឋភៀសខ្លួនគេចពីគ្រាប់ផ្លោងរបស់ថៃចំនួន ៣០០០គ្រួសារ ឬជាង ១០០០០នាក់។ ក្នុងនោះគឺភាគច្រើនជាស្ត្រី និងកុមារ។

នេះជារូបភាពនៃលទ្ធផលនៃការទម្លាក់គ្រាប់បែករបស់កងទ័ពឈ្លានពានថៃដោយប្រើយន្តហោះ F-16 និងគ្រាប់បែកចង្កោមមកលើទីតាំងស៊ីវិល។

(ឯកឧត្តម នេត្រ ភក្ត្រា) រូបភាពនេះ កងទ័ពឈ្លានពានថៃបានទម្លាក់គ្រាប់បែកលើវត្តតាមាន់សែនជ័យ ស្ថិតក្និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ កងទ័ពឈ្លានពានថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ ហើយកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនដោយធ្វើការវាយបកលើកងទ័ពឈ្លានពានថៃ។ នេះជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលកងទ័ពថៃបានប្រព្រឹត្តក្នុងអំឡុងពេលឈ្លានពានដែលបំផ្លិចបំផ្លាញទីកន្លែងសក្តារៈសាសនា។

នេះជារូបភាពនៃលទ្ធផលនៃការទម្លាក់គ្រាប់បែករបស់កងទ័ពឈ្លានពានថៃដោយប្រើយន្តហោះ F-16 និងគ្រាប់បែកចង្កោមមកលើទីតាំងស៊ីវិល។

(ឯកឧត្តម នេត្រ ភក្ត្រា) រូបភាពនេះ កងទ័ពឈ្លានពានថៃបានទម្លាក់គ្រាប់បែកលើវត្តតាមាន់សែនជ័យ ស្ថិតក្និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ កងទ័ពឈ្លានពានថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ ហើយកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនដោយធ្វើការវាយបកលើកងទ័ពឈ្លានពានថៃ។ នេះជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលកងទ័ពថៃបានប្រព្រឹត្តក្នុងអំឡុងពេលឈ្លានពានដែលបំផ្លិចបំផ្លាញទីកន្លែងសក្តារៈសាសនា។

សម្ដេច​ធិបតី​ហ៊ុន​ ម៉ាណែត​ បានបញ្ជាឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ម្នាក់ ដែលដោះលែងក្រុមជនល្មើសល្បែងអនឡាញ​ …

(រាជធានីភ្នំពេញ) ទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចផ្អាកមុខងារជាបណ្តោះអាសន្ន លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្តពោធិ៍សាត់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកមុខងារជាបណ្តោះអាសន្ន លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹងការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។ ខណៈនេះមនុស្សប្រុសស្រីចំនួន ៥នាក់…

បង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ នៅក្នុងអគារខុនដូរ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ

(ភ្នំពេញ) ៖​ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ​ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ (Online Scams) ដែលមានទីតាំងនៅក្នុងអគារខុនដូរ លេខ៣៨២ ផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ក្នុងប្រតិបត្តិការចុះបង្រ្កាបនៅទីតាំងអគារខុនដូរ​ ៨ជាន់នេះ កងកម្លាំងចម្រុះបានត្រួតពិនិត្យរកឃើញជនសង្ស័យ ហើយបានឃាត់ខ្លួនមនុស្សមានសញ្ជាតិចិនសរុបចំនួន​ ៣នាក់ និងសម្ភារដែលជាវត្ថុតាងមួយចំនួន រួមមាន​ កុំព្យូទ័រ…

សមត្ថកិច្ចថៃ​ សម្រេចដោះលែង ប្រជាពលរដ្ឋខ្មែរ​ ១៦នាក់ បន្ទាប់ពីចាប់ខ្លួននៅខេត្តត្រាត​ ប្រទេសថៃ​ !!!

(ខេត្តកោះកុង) សមត្ថកិច្ចថៃ​ សម្រេចដោះលែង ប្រជាពលរដ្ឋខ្មែរ​ ១៦នាក់ បន្ទាប់ពីចាប់ខ្លួននៅខេត្តត្រាត​ ប្រទេសថៃ​ពួកគាត់ត្រូវបានអនុញ្ញាតឱ្យមកប្រទេសកម្ពុជាវិញក្រោយមានការសម្របសម្រួលពីថ្នាក់ដឹកនាំ។ គួរឲ្យដឹងថា ពលរដ្ឋទាំង ១៦នាក់នេះ​ភាគច្រើនជាអ្នកភូមិ៤ ខេត្តកោះកុង ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅពីបទនេសាទដោយពុំមានការអនុញ្ញតនៅតំបន់ហាមឃាត់ ស្ថិតនៅស្រុកខៅស្មីង ខេត្តត្រាត ប្រទេសថៃ។ អ្នកទាំង១៦រូប បានមកដល់ទីរួមខេត្តកោះកុង នៅល្ងាច​ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ៕

គ្រោះថ្នាក់ចរាចរណ៍រថយន្ដពីរគ្រឿងបុកគ្នា នៅស្រុកចំការលើ ខេត្តកំពង់ចាម បណ្ដាលឲ្យស្លាប់៣នាក់ រងរបួសធ្ងន់ ស្រាល៧នាក់ (ម្នាក់កូនប្រុសពៅ នាយឧត្តមសេនីយ៍ វ៉ា ប៉ោអ៊ាន)

(កំពង់ចាម)៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដពីរគ្រឿងបុកគ្នាពេញទំហឹង នៅចំណុចភូមិស្ពឺ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម បានបណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ និង៧នាក់រងរបួសធ្ងន់ ស្រាល (រងរបួសធ្ងន់២នាក់) នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ។ របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមអ្នករងរបួសធ្ងន់ទាំងពីរនាក់នោះ មានម្នាក់ជាកូនប្រុសពៅរបស់នាយឧត្តមសេនីយ៍ វ៉ា ប៉ោអ៊ាន ដែលជាឥស្សរជនជាន់ខ្ពស់អមដំណើរសម្តេចតេជោ ហ៊ុន សែន កាលពី៤៨ឆ្នាំមុន ដើម្បីស្វែងរកការរំដោះជាតិ ពោលនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។ សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ដទាំងពីរគ្រឿងដែលបុកគ្នានោះ ម៉ាក Toyota…

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវ និងបង្ក្រាបក្រុមចោរកាច់កម៉ូតូ នៅក្រុងព្រះសីហនុ

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៣​៖០២នាទីរំលងអាធ្រាត នៅចំណុចបន្ទប់ជួលម្ដុំអូរសំអាត​ ស្ថិតនៅក្រុមទី១៣ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ​ មានករណីលួចមានស្ថានទម្ងន់ទោស (កាច់បំបែកសោក​ លួចម៉ូតូ) ចំនួន ០៣លើក (សម្រេច ០២លើក និងមិនបានសម្រេច ០១លើក) បង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់។ ក្រោយពីមានហេតុការណ៍កើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក…

សេចក្តីជូនដំណឹង ស្តីពី ការបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ និង ពិធីសម្ពោធបើកឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ

(រាជធានីភ្នំពេញ) អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥។ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបើកឱ្យដំណើរនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។ អាកាស​យាន​ដ្ឋាន​អន្តរជាតិតេជោ ត្រូវបានជាប់ឈ្មោះ ជាសំណង់ស្ថាបត្យ​កម្មដ៏​អស្ចារ្យ​បំផុតមួយ ក្នុងចំណោម ១១ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅលើពិភពលោក៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាកិត្តិយសក្នុងពិធី ជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋ នៅស្រុកកោះធំ..!

(ខេត្តកណ្តាល) នាព្រឹកថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងបរិវេណកីឡដ្ឋានបាល់ទាត់ស្រុកកោះធំ មានប្រារព្ធពិធីសំណេះសំណាលនិងចែកអំណោយ ជូនប្រជាពលរដ្ឋ ចាស់ជរា ស្តី្រមេម៉ាយគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ក្មេងកំព្រា និងជនពិការភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។ នៅក្នុងពិធីនេះ…

មន្ត្រីជំនាញស្ទាក់ចាប់រថយន្តដឹកសាច់បង្កកជាង ៨តោន នាំចូលពីប្រទេសវៀតណាមខុសច្បាប់..!

(ភ្នំពេញ) ៖ កម្លាំងជំនាញ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឆ្មក់ស្ទាក់ឃាត់ចាប់រថយន្ត ០១គ្រឿង ដឹកសាច់បង្កកលួចនាំចូលពីប្រទេសវៀតណាមខុសច្បាប់តាមច្រករបៀងស្រុកកោះធំ ជាង ០៨តោន ចូលមករាជធានីភ្នំពេញ ដើម្បីលក់ចែកចាយ។ ប្រតិបត្តិការនេះ បានធ្វើឡើង នៅវេលាម៉ោង ០៣រសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោក ហ៊ុន សារ៉ាត់ អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា…

បាក់ផ្ទាំងថ្មម៉ាតសង្កត់កម្មករស្លាប់ពីរនាក់ នៅការដ្ឋានថ្មម៉ាតសំបូរ ម៉ាញនីង នៅស្រុកអូរគ្រៀងសែនជ័យ..!

ខេត្តក្រចេះ : កម្មករពីរនាក់បានស្លាប់បាត់បង់ជីវិត ដោយសារផ្ទាំងថ្មម៉ាតរលំសង្កត់ពីលើ កាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងការដ្ឋានថ្មម៉ាត សំបូរ ម៉ាញនីង ក្នុងភូមិ អូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ កម្មករដែលស្លាប់បាត់បង់ជីវិតនេះ ១) ឈ្មោះ កាន សម្បត្តិ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការអារថ្ម រស់នៅភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ,…

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រវាជ្រាវបង្ក្រាបជនជាតិចិន ៣នាក់ ដែលចាប់ជំរិតជនជាតិចិន ២នាក់​ ក្រោមរូបភាពណាត់ជួប និងអាហារជាមួយថៅកែចិន

កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ JIANG QINGQING (ជាំង ឈីងឈីង) ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិចិន និងឈ្មោះ XU XIAODAN (ហ្ស៊ូ ស៊ែវដាន) ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិចិន ដោយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឈ្មោះ MU PENGFEI (មូ ប៉េងហ្វៃ)…

សម្តេចបវរធិបតី និង នាយករដ្ឋមន្រ្តីសិង្ហបុរីប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត

សម្តេចបវរធិបតី និង នាយករដ្ឋមន្រ្តីសិង្ហបុរីប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត ។ ក្នុងនោះថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, វិនិយោគ និងហិរញ្ញវត្ថុ, ការតភ្ជាប់ប្រជាជន និងប្រជាជន, ការពារជាតិ និងសន្តិសុខ, កសិកម្ម, សន្តិសុខស្បៀង និងថាមពល, និង ការបណ្តុះបណ្តាលជំនាញ និង វិជ្ជាជីវៈ។ ការពិភាក្សាគ្នានេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ…

អធិការរងខណ្ឌដង្កោម្នាក់ស្រវឹង ដកកាំភ្លើងបាញ់គំរាមប្រជាពលរដ្ឋ១គ្រាប់ ដើម្បីឱ្យគេស្គាល់’’ខ្លួនជានរណា’’

ភ្នំពេញ ៖ នគរបាលមួយរូបដែលគេស្គាល់ថា អធិការងខណ្ឌដង្កោ បានដកកាំភ្លើងបាញ់គំរាមប្រជាពលរដ្ឋចំនួនមួយគ្រាប់ ដើម្បីឱ្យគេស្គាល់ ’’ខ្លួនជានរណា’’ ។ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង​១០និង៣០ នាទី​យប់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​ភូមិ​កន្ទោក​ជេីង​ សង្កាត់​កន្ទោក​ ខណ្ឌ​កំបូល​រាជធានី​ភ្នំពេញ​។ យោងតាមព័ត៌មានពីជនរងគ្រោះឈ្មោះ ផល លីហា ជាជាងចាក់សាក់ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូទៅទិញទឹក ហើយត្រឡប់មកវិញឃើញជនបង្កអង្គុយផឹកស៊ីនៅមុខផ្ទះ។ ប៉ុន្តែភ្លាមៗនោះ លោក ទូច សេងហ៊ នគរបាល​រូប​នេះ​បាន ​បោះ​ពាក្យ​សម្ដី​ថា​អោយ​យុវជន​ឈ្មោះ​ ផល​…

You missed